តើអ្នកដឹងទេ?
Next សូមអានបន្តដើម្បីចុះឈ្មោះ Skip to Register Form
1 - វិសាលភាព និងផលប៉ះពាល់នៃអំពើជួញដូរមនុស្ស
- អំពើជួញដូរមនុស្ស បានបំផ្លាញដល់សន្តិសុខមនុស្សជាតិ ដោយការកេងប្រវ័ញ្ច និងរំលោភបំពានលើសិទ្ធិ អាយុជីវិត កិត្តិយស សេចក្តីថ្លៃថ្នូរ របស់មនុស្ស ដែលជាជនរងគ្រោះ ក្រុមគ្រួសារ និងសង្គមជាតិ ។
- ជនល្មើសជួញដូរមនុស្សកេងយកផលប្រយោជន៍ពីជនរងគ្រោះ ដោយចាត់ទុកថាជាទំនិញ និងជាទាសករសម័យទំនើប ដោយមិនគិតពីទុក្ខ វេទនា និងការខាតបង់របស់ជនរងគ្រោះ ។
- ពលរដ្ឋមួយចំនួន ទាំងបុរស ស្រ្តី យុវវ័យ និងកុមារក្លាយជាជនរងគ្រោះ ដោយសារតែបាន ជឿលង់តាមការសន្យាផ្តល់ផលប្រយោជន៍ ការលួងលោម ឬបង្ខិតបង្ខំ តាមគ្រប់មធ្យោបាយ របស់មេខ្យល់ ទាំងមិនដឹងថា ខ្លួនកំពុងតែចូលក្នុងសំណាញ់របស់ឧក្រឹដ្ឋជនពិបាកនឹងដកថយ ។
- ពលករជាច្រើន ចេញទៅរកការងារធ្វើ និងយុវនារីខ្លះ ស្វែងរកគូស្រករនៅក្រៅប្រទេសតាមរយ:មេខ្យល់ ឬមិត្តភក្តិ តែត្រូវបានគេជួញដូរ ធ្វើទណ្ឌកម្ម ប្រមាថមាក់ងាយ មិនបានអ្វីក្រៅពី ខាតបង់ទ្រព្យសម្បត្តិ ពេលវេលា កិត្តិយស សេចក្តីថ្លៃថ្នូរ ខ្លះធ្លាក់ខ្លួនពិការ ជម្ងឺរ៉ាំរ៉ៃ ញៀនថ្នាំ ពិការ មានផ្ទៃពោះដោយគ្មានការទទួលខុសត្រូវ និងខ្លះបានបាត់បង់ជីវិត ។