តើអ្នកដឹងទេ?

Prev Next សូមអានបន្ត​ដើម្បីចុះឈ្មោះ Skip to Register Form

2 - តើ "ការជួញដូរមនុស្ស" ជាអ្វី?

  1. គឺជា ការជ្រើសរើស ការដឹកជញ្ជូន ការផ្ទេរ ការផ្តល់កន្លែងលាក់ខ្លួន ឬការទទួលយកមនុស្ស ដោយមធ្យោបាយគំរាមកំហែង ឬការប្រើកម្លាំង ឬ ការបង្ខិតបង្ខំតាមរូបភាពផ្សេងៗ ដូចជា ការចាប់ពង្រត់ ការក្លែងបន្លំ ការបោក បញ្ឆោត ការរំលោភលើអំណាច ឬតួនាទីទៅលើជនដែលងាយទទួលរងគ្រោះ ឬការផ្តល់ ឬការទទួលជាលុយកាក់ ឬផលកម្រៃ ផ្សេងៗដើម្បីឲ្យមានការយល់ព្រមពីអ្នកគ្រប់គ្រងលើជនម្នាក់ទៀត ក្នុងគោលបំណងដើម្បីធ្វើការ "កេងប្រវ័ញ្ច"។
    ការកេងប្រវ័ញ្ច៖ ត្រូវរាប់បញ្ចូលជាអប្បបរមានូវ ការធ្វើអាជីវកម្មពេស្យាចារលើអ្នកដទៃ ឬការកេងប្រវ័ញ្ចផ្លូវភេទតាមរូបភាពផ្សេងទៀត ការងារដោយបង្ខំ ឬសេវាកម្មទាសភាព ឬការអនុវត្តដែលមានលក្ខណៈស្រដៀងគ្នា ទៅនឹងទាសភាព ភាព ជាអ្នកបម្រើដាច់ថ្លៃ ឬការដកហូតសរីរាង្គ ជាដើម ។
  2. ប្រសិនបើមធ្យោបាយណាមួយ ដែលមានចែងក្នុងវាក្យខ័ណ្ឌ(A)នៃមាត្រានេះ ត្រូវបានយកមកប្រើ ដោយជនជួញដូរមនុស្ស ដើម្បីកេងប្រវ័ញ្ច ទោះបីជាមានការយល់ព្រមពីជនរងគ្រោះក៏ដោយ ក៏ការយល់ព្រមនេះមិនអាចយកជាការបានឡើយ ។
  3. ការជ្រើសរើស ការដឹកជញ្ជូន ការផ្ទេរ ការផ្តល់កន្លែងលាក់ខ្លួន ឬការទទួលយកកុមារ ក្នុងគោល បំណងធ្វើអាជីវកម្ម ត្រូវចាត់ទុកថាជា "ការជួញដូរមនុស្ស" ទោះបីជាអំពើនេះមិនជាប់ពាក់ព័ន្ធទៅនឹងមធ្យោ បាយណាមួយ ដែលមានចែងក្នុងវាក្យ ខ័ណ្ឌ (A) នៃមាត្រានេះក៏ដោយ
  4. "កុមារ" មានន័យថាមនុស្សណាម្នាក់ ដែលមានអាយុក្រោម១៨ឆ្នាំ ។

Page: 2/3

Prev Next សូមអានបន្ត​ដើម្បីចុះឈ្មោះ Skip to Register Form

សហការរៀបចំ
Co-organizer

Cambodia Web Hosting