តើអ្នកដឹងទេ?

Prev Next សូមអានបន្ត​ដើម្បីចុះឈ្មោះ

3 - ការឆ្លើយតបរបស់រាជរដ្ឋាភិបាលកម្ពុជា

 • ព្រះរាជាណាចក្រកម្ពុជា មានច្បាប់ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស និងការពារអនីតិជន ដែលបានអនុម័ត និងប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ ដោយព្រះរាជក្រម លេខ នស/រកម/០២០៨/០០៥ ចុះថ្ងៃទី ១៥ ខែកុម្ភ: ឆ្នាំ២០០៨ ដែលកំណត់ការដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើជនជួញដូរមនុស្ស និងធ្វើអាជីវកម្មផ្លូវភេទ និងអ្នកសមគំនិត ជាពិសេសដែលបានប្រព្រឹត្តទៅលើកុមារ (អនីតិជន)។
 • យន្តការជាតិដែលត្រូវបានបង្កើតឡើង គឺ«គណ:កម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ៖ គ.ជ.ប.ជ» មាន២២ក្រសួង ស្ថាប័នចូលរួម ដឹកនាំដោយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងមានអគ្គលេខាធិការដ្ឋានមួយ ចំណុះក្រសួងមហាផ្ទៃ ដឹកនាំដោយអនុប្រធានអចិន្រ្តៃយ៍គ.ជ.ប.ជ និងមានអគ្គលេខាធិការមួយរូប និងអគ្គលេខាធិការរង មួយចំនួន ។
 • គ.ជ.ប.ជ មាន៦ ក្រុមការងារអន្តរក្រសួងស្ថាប័ន :
  1. ក្រុមការងារបង្ការទប់ស្កាត់ ដឹកនាំដោយ ក្រសួងអប់រំ យុវជន និងកីឡា
  2. ក្រុមការងារការពារជនរងគ្រោះ ដឹកនាំដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
  3. ក្រុមការងារអនុវត្តច្បាប់ ដឹកនាំដោយអគ្គស្នងការដ្ឋាននគរបាលជាតិ
  4. ក្រុមការងារកិច្ចការយុត្តិធម៌ ដឹកនាំដោយក្រសួងយុត្តិធម៌
  5. ក្រុមការងារទេសន្តរប្រវេសន៍ ដឹកនាំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:
  6. ក្រុមការងារសហប្រតិបត្តិការអន្តរជាតិ ដឹកនាំដោយ ក្រសួងកិច្ចការនារី
 • ផែនការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស រយ:ពេល៥ឆ្នាំ ២០១៤-២០១៨ ត្រូវបាន និងកំពុងអនុវត្ត
 • នៅថ្នាក់ក្រោមជាតិ មានគណ:កម្មាធិការថ្នាក់ក្រោមជាតិ ដែលហៅថា គណ:កម្មាធិការរាជធានី ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.រ.ប.ជ) ដឹកនាំដោយអភិបាលរាជធានី គណ:កម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) ដឹកនាំដោយអភិបាលខេត្ត និងមានរចនាសម្ព័ន្ធរហូតដល់ឃុំសង្កាត់ ទូទាំងប្រទេស ។
 • គ្រប់ករណី ដែលអ្នកសង្ស័យថាជាអំពើជួញដូរមនុស្ស៖ ជួញដូរពលកម្ម ឬជួញដូរផ្លូវភេទ ជាពិសេសលើស្រ្តី និងកុមារ សូមរាយការណ៍ទៅបណ្តាញនៃរចនាសម្ព័ន្ធគណ:កម្មាធិការជាតិគ្រប់ថ្នាក់ ឬតាមលេខទូរស័ព្ទ ១២៨៨ ឬ ០២៣ ៩៩៧៩១៩ ។

Page: 3/3

Prev Next សូមអានបន្ត​ដើម្បីចុះឈ្មោះ

សហការរៀបចំ
Co-organizer

Cambodia Web Hosting